ព័ត៌មានជាតិ

ខ្លាំងបាត់!កុងតឺន័រក្រុមហ៊ុនHLH ចតលើដងផ្លូវ ត្រូវមន្ត្រីសាលាខណ្ឌមានជ័យឃើញចុះណែនាំ បែរជាបើករថយន្តបំបុក

ភ្នំពេញៈ មន្ត្រីសាលាខណ្ឌមានជ័យម្នាក់ជិះ ម៉ូតូមួយគ្រឿងចុះទៅណែនាំម្ចាស់រថយន្តកុងតឺន័រមួយគ្រឿងដែលឈប់ចតនៅលើដងផ្លូវ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ងាយស្រួសដល់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវ ត្រូវបានតៃកុងរថយន្តកុងតឺន័របើកចេញ បុកទាំងកម្រោលបណ្តាលម៉ូតូជាប់ក្រោមរថយន្ត សំណាងល្អជនរងគ្រោះខ្ទាតចេញរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាព្រះយេស៊ូគ្រឺស តាមបណ្តោយផ្លូវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមន្ត្រីសាលាខណ្ឌមានជយ័ម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1E-1827 ធ្វើដំណើទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-4029 បើកបរដោយយុវជនម្នាក់ បានបើករថយន្តមកចតនៅចំណុចកើតហេតុក្បែរក្បាលបញ្រ្ចាសទិសដៅគ្នាពីលិចទៅកើត ខណៈនោះមន្ត្រីសាលាខណ្ឌបានបានឃើញក៏ជិះម៉ូតូទៅឈប់នៅពីមុខរថយន្តរួចចុះទៅសួរនិងណែនាំតៃកុងរថយន្តកុងតឺន័រកុំឲ្យមានការឈប់រថយន្តនៅចំណុចនេះទៀត ព្រោះកុំឲ្យមានការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើនៅតាមដងផ្លូវ បន្ទាប់ពីមានការណែនាំរួចតៃកុងរថយន្ត មានបើកចេញទៅបុកម៉ូតូទាំងកំរោលបណ្តាលឲ្យម៉ូតូជនរងគ្រោះកៀបជាប់នៅក្រោមរថយន្តសំណាងល្អជនរងគ្រោះបានខ្ទាតចេញពីម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីបង្កព្រមចេញថ្លៃជួសជុលខាងម៉ូតូរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

https://youtu.be/S56CLYJRlSE

មតិយោបល់