ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយទាំងផ្នែកបច្ចេកទេស និងថវិកាសម្រាប់សាងសង់អាងចម្រោះទឹកដ៏ធំ និងទំនើបមួយ នៅតំបន់បឹងស្នាយ ជាប់ទំនប់ព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
គម្រោងនេះ នឹងគ្របដណ្តប់ផ្ទៃដីជាង ១០ហិកតា ដែលជួយគ្រប់គ្រងទឹកកខ្វក់ និងអាចការពារតំបន់នោះ ពីទឹកជំនន់ផងដែរ។
សូមបញ្ជាក់ថា គម្រោងចម្រោះទឹកកខ្វក់នៅតំបន់បឹងស្នាយ ជាគម្រោងទី ៣ហើយ ដែល ADB មាននៅក្នុងខេត្តកំពង់ចាម បន្ថែមពីលើគម្រោងប្រព័ន្ធលូរំដោះទឹក ជាកាកសំណល់រាវ ក្រុងកំពង់ចាម និងគម្រោងរោងចក្រកែច្នៃសំរាម ដែលគិតជាទឹកប្រាក់សរុបចំនួនជាង ២២លានដុល្លារ៕
មតិយោបល់