ព័ត៌មានជាតិ

តខ្សែភ្លើងម៉ូទ័របូមទឹកអណ្តូង ឆ្លងចរន្តឆក់បុរសម្នាក់ស្លាប់ចោលប្រពន្ធកូន!

ពោធិ៍សាត់: មានករណីបុរសម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ ខណ:ដែលកំពុងតខ្សែភ្លើងម៉ូទ័របូមទឹកអណ្តូង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ភូមិថ្មគោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សពជនរងគ្រោះឈ្មោះ ស្រី សុខឃា អាយុ២៩ឆ្នាំ ភេទប្រុស មានប្រពន្ធឈ្មោះ សុខ ចាន់ អាយុ២៦ឆ្នាំ និងមានកូនអាយុ៤ឆ្នាំ ម្នាក់។

ចំណែកមូលហេតុបណ្តាលមកពីជនរងគ្រោះ តខ្សែភ្លើងម៉ូទ័របូមទឹកអណ្តូង ហើយមិនបានដកព្រីភ្លើងយកទុល្វីសទៅមួល បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់