ករណីរថយន្តបើកបុកម៉ូតូ បណ្ដាលឲ្យបុរសជាមន្ត្រីស្មៀនម្នាក់ស្លាប់ នៅស្រុកសន្ទុក
កំពង់ធំៈ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតមុខប៉ុស្តិ៍រដ្ឋបាលប្រាសាទ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0678 បើកបរដោយឈ្មោះ ចាន់ ឆលីហ៊ីម ប្រុសអាយុ ២១ឆ្នាំ រស់នៅ នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ម៉ូតូម៉ាក ស្កុបពី ពណ៌ស ស្លាកលេខ កំពង់ធំ 1E-2182 បើកបរដោយឈ្មោះ គុយ ភារុន ភេទប្រុស អាយុ ៣៤ឆ្នាំ (ស្លាប់) មុខរបរមន្ត្រីស្មៀន នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្ដង។
មូលហេតុ៖ ម៉ូតូបើកលឿន។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុវាស់វែងវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក និងឃាត់ខ្លួនជនបង្កទៅសាកសួរ ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់