ភ្នំពេញៈ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្រោមដើមជ្រៃ ហើយត្រូវបានបុរសអ្នកដើរបាញ់សត្វពេលរាត្រី ប្រទះឃើញផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅវាលស្រែលើដើមជ្រៃខាងក្រោយនិងសាលាសង្កាត់ជើងឯក ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថា មានអាយុប្រហែលជាង៣០ឆ្នាំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកធ្វើការពិនិត្យផងដែរ៕
មតិយោបល់