ព័ត៌មានជាតិ

គោយន្តដឹកអីវ៉ាន់ បើកលឿនចុះជម្រាលភ្នំ ក្រឡាប់របួសធ្ងន់ស្រាល៤នាក់!

ឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានគោយន្តកន្ត្រៃ១គ្រឿងដឹកអីវ៉ាន់ ពីផ្សារថៃសៃតាគូ ចុះពីលើភ្នំ បណ្តាលឲ្យក្រឡាប់ខ្លួនឯង របួសធ្ងន់ស្រាល៤នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៨ នៅចំណុចជម្រាលភ្នំកែងខ្ទមអ្នកតា ភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះមានឈ្មោះ ធៀប ធិន ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសស្រាល) និងអ្នករួមដំណើរឈ្មោះ មោះ ធៀបទ្រាត ភេទប្រុស អាយុ៣៥ឆ្នាំ (របួសធ្ងន់), ឈ្មោះ រឹត ត្រេត ភេទស្រី អាយុ៣០ឆ្នាំ (របួសធ្ងន់),ឈ្មោះ ធិន ស្រីហម ភេទស្រី អាយុ២៤ឆ្នាំ (របួសធ្ងន់) អ្នកទាំង៤នាក់ រស់នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

មូលហេតុ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ថៃដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ៕

មតិយោបល់