ព័ត៌មានសុខភាព

គេងក៏គ្រប់គ្រាន់ ញ៉ាំក៏ឆ្អែត ប៉ុន្តែរាងកាយនៅតែអស់កម្លាំង អ្នកអាចប្រឈមនឹងគ្រោះថ្នាក់!

មានធ្លាប់ឆ្ងល់ទេ ទោះបីជាអ្នកគេងបានគ្រប់គ្រាន់រាល់យប់ ញ៉ាំក៏ឆ្អែតទាំង៣ពេលរាល់ថ្ងៃក៏ដោយ ប៉ុន្តែរាងកាយនៅតែហាក់ដូចជាគ្មានកម្លាំងកំហែង តើមានអ្វីកើតឡើងចំពោះរាងកាយ? ប្រសិនបើដូច្នោះមែន អ្នកអាចកំពុងតែប្រឈមនឹងហានិភ័យមួយចំនួនដូចខាងក្រោម៖

១.កង្វះជាតិដែក
ប្រសិនបើអ្នកតែងតែអស់កម្លាំង សូម្បីតែអ្នកបានគេងគ្រប់គ្រាន់ បរិភោគគ្រប់ក៏ដោយ អ្នកអាចស្ថិតនៅក្នុងចំណោមនុស្សដែលកំពុងតែខ្វះមីក្រូសាជាតិសំខាន់ៗសម្រាប់រាងកាយ។

ជាតិដែក គឺជាសារធាតុរ៉ែ សំខាន់សម្រាប់ ផលិតថាមពល ពីព្រោះវាអាចជួយកសាងកោសិកាឈាមក្រហម និងដឹកនាំអុកស៊ីសែន ទៅផ្នែកផ្សេងៗនៃរាងកាយ។ នេះបង្ហាញថា ភាពអស់កម្លាំងរ៉ាំរ៉ៃ គឺជាសញ្ញាមួយបង្ហាញពីរាងកាយកំពុងតែខ្វះជាតិដែក។

រោគសញ្ញានៃកង្វះជាដែកមានដូចជា ស្បែកមានសភាពស្លេក ដង្ហើមខ្លី ឈឺក្បាល វិលមុខ បាត់បង់សក់ ដៃ ជើងត្រជាក់ ពិបាកដកដង្ហើម រមាស់ និងឈឺពោះ។ល។

២.ទទួលទានទឹកមិនបានគ្រប់គ្រាន់
កង្វះជាតិទឹក នៅក្នុងរាងកាយ អាចបណ្តោលឲ្យសម្ពាធឈាមធ្លាក់ចុះ បិរមាណអុកស៊ីសែនដែលត្រូវបញ្ចូនទៅកាន់ខួរក្បាលមានភាពយឺតយ៉ាវ ហើយមិនគ្រប់គ្រាន់ ព្រមទាំងធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង។

ប្រសិនបើអ្នកនៅតែអស់កម្លាំង ទោះបីជាអ្នកគេងបាន ៨ម៉ោងពេញរាល់យប់ក៏ដោយ គឺជាសញ្ញានៃកង្វះជាតិទឹក។ ដូច្នេះ យ៉ាងហោចណាស់មួយថ្ងៃ អ្នកគួរតែទទួលទានទឹកឲ្យបាន ៦ទៅ៨កែវក្នុងមួយថ្ងៃដែរ។

៣.បញ្ហាក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីត មានតួនាទីបង្កើតអ័រម៉ូនដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងភាពងងុយគេង និងភាពអស់កម្លាំង។ ប៉ុន្តែប្រសិនបើ ក្រពេញទីរ៉ូអ៊ីត មានបញ្ហា អ្នកនឹងជួបញ្ហាអស់កម្លាំង ហើយអាចប៉ះពាល់ដល់ដំណើរការរំលាយអាហារ។

អាស្រ័យហេតុនេះ អ្នកគួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីកុំឲ្យជំងឺមានសភាពធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល។

៤.កើតជំងឺធ្លាក់ទឹកចិត្ត
ជំងឺធ្លាក់ទឹកចិត្ត មិនត្រឹមតែបណ្តោលឲ្យកើតមានបញ្ហាផ្លូវចិត្តប៉ុណ្ណោះទេ វាក៏អាចបណ្តោលឲ្យកើតមានបញ្ហាផ្សេងៗមកលើរាងកាយផងដែរ។ ភាពអស់កម្លាំង ឈឺក្បាល ជារោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តទូទៅបំផុត។ ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង ហើយតែងតែស្ថិតនៅក្នុងសភាពដុនដាប រយៈពេលជាងមួយសប្តាហ៍ គួរតែប្រញាប់រកដំណោះស្រាយឲ្យបានឆាប់៕

ដកស្រង់ពី៖ soha

មតិយោបល់