Post News Media ព័ត៌មានជាតិ រថភ្លើងបុកគោយ...

រថភ្លើងបុកគោយន្ត របួស២នាក់ប្តីប្រពន្ធ នៅកំពត!

កំពត: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបង្កឡើងដោយគោយន្តដឹកគ្រែលក់បើកឆ្លងកាត់ផ្លូវបំបែក ត្រូវរថភ្លើងបុក បណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ទី១០ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវខ្មោចចោរ ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃដឹកគ្រែលក់មួយគ្រឿង ជិះ២នាក់ប្តីប្រពន្ធ បានបើកបរតាមផ្លូវក្រួសក្រហម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកឆ្លងផ្លូវរថភ្លើង ក៏ស្រាប់រថភ្លើងខ្សែដឹកភ្ញៀវទេសចរមួយគ្រឿង បើកបរក្នុងទិសដៅពីជើងទៅត្បូង (ពីភ្នំពេញទៅព្រះសីហនុ)បុកគោយន្តមួយកំណាត់ក្បាលម៉ាស៊ីន បណ្ដាលឲ្យដាច់ម៉ាស៊ីគោយន្ត រួចខ្ទាតទៅលើស្នាមភ្លោះចម្ងាយជាង១០ម៉ែត្រពីគោយន្តតែម្តង៕