ព្រះសីហនុៈ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២រួមទាំងមានការអញ្ជើញចូលរួមពីលោក គង់ វីតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងអភិបាលក្រុង អភិបាលស្រុក លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត រួមនិងមន្ទីរអង្គភាពនានាផងដែរ។
នៅក្នុងអង្គប្រជុំនេះដែរ បានលើកឡើងនូវចំណុចចំនួន៦សំខាន់ៗ មកពិភាក្សារួមមាន ពិនិត្យ និងអនុម័ត សេចក្តីព្រាង ប្រៀបវារៈ កិច្ចប្រជុំសាមញ្ញ លើកទី៣០ អាណត្តិទី២។ ពិនិត្យនិង អនុម័ត សេចក្តីព្រាង ប្រៀបវារៈ កិច្ចប្រជុំសាមញ្ញ លើកទី២៩ អាណត្តិទី២។ ពិនិត្យ និង អនុម័ត របាយការណ៍ ប្រចាំខែតុលា ឆ្នាំ២០១៦ ស្តីពីការអនុវត្តន៍ការងារ របស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦)។ ពិនិត្យ សម្រេច លើការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបការងារ ជូនគណៈអភិបាល ខេត្តព្រះសីហនុ។ ពិនិត្យ និង អនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ ផ្តោតលើអំពើហិង្សាទាក់ទងនឹងយេនឌ័រ ចំណុះឲ្យគណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ។ ស្តាប់របាយការណ៍របស់គណៈកម្មាធិការ នានារបស់ក្រុមប្រឹក្សាខេត្ត រួមទាំងពិភាក្សាអំពីបញ្ហាផ្សេងៗទៀតផងដែរ៕
មតិយោបល់