ព័ត៌មានជាតិ

សិស្សវិទ្យាល័យផ្សារដើមថ្កូវថ្នាក់ទី១០ម្នាក់ ឆក់ទូរសព្ទជនបរទេសមិនបានសម្រេច ជាប់ខ្នោះ!

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ឆក់ទូរសព្ទដៃជនបរទេសម្នាក់មិនបានសម្រេច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហេង លី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ ថ្នាក់ទី១០ ស្នាក់នៅខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ GARY SMITH ភេទប្រុស ជាជនជាតិអង្គគ្លេស ស្នាក់នៅអូតែល ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ៕
https://youtu.be/Y6a8PMn-htM

មតិយោបល់