Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ប...

ហ៊ីយ៉ាន់ដាយ បើកគេចគោ ក្រឡាប់របួសធ្ងន់ម្នាក់!

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវ សាយ ភូថង ភូមិ ជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ3A 9349។
មូលហេតុ បើកគេចសត្វក្របី។

ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ចំណែករថយន្ត សមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកបូទុមសាគរ៕