ព័ត៌មានជាតិ

Update៖រថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នា២គ្រឿងខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ: រថយន្តចំនួន៥គ្រឿងបើកបុកបន្តកន្ទុយគ្នា ខណ:ដែលបើកស្របទិសគ្នា ក្នុងនោះមានរថយន្តចំនួន២គ្រឿង ទទួលរខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនបង្ករងរបួសដល់មនុស្ស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ខាងលិចជាងរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តទី១ បើកខាងមុខគេ ក្នុងមធ្យោបាយគ្រោះថ្នាក់ ប្រភេទកុងតៃន័រ ម៉ាក ហ៊ិណូ ពណ៌ ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3A-5649 , ទី២ ម៉ាក ព្រុស ពណ៌ស គៀបជាប់ខ្ទេច ទាំងមុខ-ក្រោយ មើលស្លាកលេខមិនឃើញ , ទី៣ រថយន្តម៉ាក ហ្វ័រទីន័រ ពណ៌ស សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AN-7872 , ទី៤ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ ពាក់ស្លាកលេខ ភ្នំពេញ 3E-0381 , ទី៥ ខាងក្រោយគេ ម៉ាកហ៊ីយ៉ានដាយ ទ្រុងដឹកទំនិញ ពាក់ស្លាកលេខ តាកែវ 3A-1907 ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ខណ:ដែលរថយន្ត ខាងលើ បើកបន្តបន្ទាប់គ្នា ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ រថយន្តខាងក្រោយគេ ម៉ាក ហ៊ីយ៉ាន់ដាយ បើកបករុញ តគ្នា សរុបទាំងអស់៥គ្រឿង ហើយក្នុងនោះ មានរថយន្ត២គ្រឿងរងខូចខាតធ្ងន់ គឺ រថយន្ត ព្រូស ចូលគៀបជាប់ពីក្រោមរថយន្ត កុងតៃន័រ តែម្តង និងរថយន្ត ហ្វ័រទីន័រ រុញខ្ទេចទាំងមុខក្រោយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ខូចខាតរថយន្ត តែពុំបង្កឲ្យអ្នកណារងរបួសឡើង ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែងយករក្សាទុកយកចេញពីកន្លែងកើតហេតុដើម្បីឲ្យភាគីទាំងអស់ដោះស្រាយគ្នា៕

 

មតិយោបល់