ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាតទាំងស្រុង នៅខេត្តព្រះសីហនុ

ព្រះសីហនុ: ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង ដែលស្ថិតនៅក្នុងក្រុម១ ភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ម្ចាស់ផ្ទះឈ្មោះ ផុក ចាន់ ភេទស្រី ។

ហេតុការណីខាងលើនេះ បណ្តាលឲ្យរងការខូចខាតរួមមាប៖ បន្ទប់ឡៅតឿចំនួន០១បន្ទប់ ទំហំ ៤×៥ ម៉ែត្រ និងសម្ភារ:ទាំងស្រុង ។ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ករណីខាងលើនេះផងដែរ កងកម្លាំងអន្តរាគមន៍ ពន្លត់អគ្គិភ័យបានចេញរថយន្តចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ។ ក្នុងករណីនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ៕

មតិយោបល់