ព័ត៌មានជាតិ

តូចចិត្តមានជំងឺប្រចាំកាយ! ចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូន!

ព្រៃវែងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ទូច ស៊ា ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិឃុំកើតហេតុ។ បានចងកដោយក្រម៉ា នៅនឹងដើមស្វាយក្រោយផ្ទះចម្ងាយ៤០ម៉ែត្រ ស្លាប់។

មូលហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ៕

មតិយោបល់