ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖
តាកែវៈនៅថ្ថ្ងៃទី ២៧ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២០និង២៥នាទី នៅត្រង់ចំណុចលើផ្លូវលំគ្រួសក្រហមស្ថិតក្នុងភូមិត្រពាំងប្រិយ៍ឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។ មានម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីលែតពណ៌សលាយក្រហមពាក់ផ្លាកលេខតាកែវ១V.៣០៣៦បើកបរដោយឈ្មោះ ភិន ប្រុសភេទប្រុស អាយុ២៤ឆ្នាំនៅភូមិត្រពាំងឈូកឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវ(រងរបួសធ្ងន់)មុខរបរកសិករដែលបើកបរមកពីទិសខាងលិចលុះមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់វីពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ១.BN២១៣៣បើកបរដោយឈ្មោះង៉ែត ទូចសំណាងភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិត្រពាំងជ្រៃឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវមុខរបរកសិករ(រងរបួសធ្ងន់)មានឌុបមនុស្សប្រុសម្នាក់ពីក្រោយឈ្មោះស៊ីម ធឿនភេទប្រុសអាយុ៣៧នៅភូមិឃុំជាមួយគ្នា(របួសស្រាល)ដែលបើកបរមកពីទិសខាងកើត។ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានទៅដល់ រួចកសាងសំណុំរឿងតាមនីតិវិធី។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងដូនកែវរីឯវត្ថុតាងខាងលើត្រូវបាន យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលត្រពាំងធំខាងត្បូង៕ មតិយោបល់
កោះកុងៈ ប្រទះឃើញបុរសម្នាក់មានជម្ងឺប្រចាំកាយ (ស្កន់ជាន់) បានលង់ទឹកស្លាប់បង្កឲ្យុមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង០០នាទី នៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ នៅព្រែកមុខផ្ទះ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ជនរងគ្រោះមានឈ្មោះ ញ៉ែត លុយ អាយុ ២៩ឆ្នាំ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា…
ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នាវេលាម៉ោង៩៖៤៩នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ P903-F2 ដែលស្ថិតនៅភូមិអង្គខាងកើត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុនៃការដាច់ភ្លើងនៅតំបន់ខាងលើថា បណ្តាលមកពីឆេះក្រចាប់ប៉ុងខ្នែងបំបែកខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបណ្ដាលឲ្យប្រជាពលរដ្ឋរស់នៅតំបន់ខណ្ឌពោធិ៍សែនជ័យ គ្មានចរន្តអគ្គិសនីប្រើប្រាស់បណ្ដោះអាសន្ននៅពេលនេះ។ យ៉ាងណា អគ្គិសនីកម្ពុជា…
មតិយោបល់