ព័ត៌មានជាតិ

ស្ដ្រីជើងខ្លាំងម្នាក់ ប្រើដាវសាំម៉ូរ៉ៃតដៃជាមួយសមត្ថកិច្ច

បាត់ដំបង: ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ ជាមុខសញ្ញាចែកចាយសារធាតុញៀនយ៉ាងសកម្ម ត្រូវបានឃាត់ខ្លួន ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។

ស្ដ្រីដែលត្រូវកងកម្លាំងរាជអាវុធខេត្តឃាត់ខ្លួនឈ្មោះ លី ដានី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅរស់នៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងនិងខេត្តបាត់ដំបង។

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា មុនឈានដល់ឃាត់ស្ត្រីសង្ស័យខាងលើ កម្លាំងកងរាជអាវុធហត្ថតាមស្ទាក់រថយន្ដមួយគ្រឿង ដើម្បីឆែកឆេរ ហើយជនសង្ស័យបានព្យាយាមជិះគេច និងបានទម្លាក់គ្រឿងញៀនមួយចំនួនចោលតាមដងផ្លូវ ហើយស្រ្តីសង្ស័យប្រើសាំម៉ូរ៉ៃតបតជាមួយកម្លាំងសមត្ថកិច្ច ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនមុខសញ្ញាបានតែម្ដង។

ក្រោពីឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ទម្ងន់១.២៧ក្រាម រថយន្ដ១គ្រឿងម៉ាកវីស្ដូពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ ២S-១៤៧២ ទូរសព្ទ័ដៃ២គ្រឿង ប្រាក់ខ្មែរ២៧ម៉ឺន ប្រាក់ដុល្លារអាមេរិក៤១ដុល្លារ ដាវសាំម៉ូរ៉ៃ១ដើម និងបំពង់ទីបប្រវែង៧០ស.ម ១ដើមផងដែរ។

ជនសង្ស័យនិងវត្ថុតាងកំពុងដែលឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

មតិយោបល់