Post News Media ព័ត៌មានជាតិ ស្រវឹងធ្លាក់ភ...

ស្រវឹងធ្លាក់ភ្នែក ផ្លូវមានអត់ជិះ ទៅជិះលើបង្កាន់ដៃស្ពាន៧មករា!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាស៧មករា ជាប់ទៅបុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2M-9386 បើករបទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាពេញទំហឹង បណ្តាលឲ្យរថយន្តផ្ទប់ជាប់នឹងបង្កាន់ដៃស្ពានទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងបួស។ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់៕