ព័ត៌មានជាតិ

ដើរចូលព្រៃ ប្រទះឃើញកាំភ្លើងមួយដើម ភ្ញាក់ឲ្យព្រឺត រួចក៏មកប្រគល់ឲ្យសមត្ថកិច្ច

កោះកុង: កាលពីវេលាម៉ោង ២ រសៀលថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៩ មានប្រជាពលរដ្ឋដើរព្រៃ បានប្រទះឃើញអាវុធមួយដើម ប្រភេទ AKA 47ស្វាយសូវៀតគុណភាព ៤០% និងបង់មួយគ្រាប់៦គ្រាប់ នៅចំណុចកូនភ្នំ បានយកមកប្រគល់ឲ្យសមត្ថកិច្ច នៅអធិការដ្ឋាននគរបាលស្រុកថ្មបាំង នៅវេលាម៉ោង៩យប់។

អ្នកប្រគល់ឈ្មោះ អៀច ហេង ភេទ ប្រុស អាយុ៥៥ ឆ្នាំរស់នៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះ៕

មតិយោបល់