ព័ត៌មានជាតិ

នរណាមិនភ័យ បើឃើញចឹងៗអី!

បាត់ដំបង: ករណីបុរសម្នាក់ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិ និងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។

ជនរងគ្រោះ ឈ្មោះ ស្ពៃ ជ្រុក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃ្លាំង ឃុំឃ្លាំងមាស ស្រុកបវេល មកលេងផ្ទះមិត្តភក្តិ នៅកន្លែងកើតហេតុខាងលើ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះប្រើប្រាស់គ្រឿងញៀន និងបែកថ្នាំ។

ក្រោយពីសមត្ថកិច្ច បានចុះពិនិត្យសាកសពជនរងគ្រោះ ឃើញថាគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ទើបប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់