ព័ត៌មានជាតិ

រថយន្តធុនយក្សបើកគេចម៉ូតូក្រឡាប់ផ្ងារជើង ចាក់បន្លែពេញផ្លូវ

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធុនយក្សបើកគេចម៉ូតូក្នុងទិសដៅស្របគ្នាពីកើតមកលិច បណ្ដាលឲ្យរថយន្តក្រឡាប់ចាក់បន្លែពេញផ្លូវកាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ១ ស្ថិតភូមិពានវត្ត ឃុំត្រពាំងប្រសាទស្រុកកំពួងត្របែក ខេត្តព្រៃវែង។

រថយន្តបង្កម៉ាក FUSU ពណ៌ក្រហម ស្លាកលេខខម ខភ/ព3C-8956 បើកដោយឈ្មោះ សូត សុខា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាសែន ឃុំសូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពេលបើកមកដល់ចំណុកកើតហេតុបានបើកគេចម៉ូតូមួយគ្រឿង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ អ៊ីវ៉ាន់ខ្ចាយពេញផ្លូវតែម្ដង សំណាងគ្មានមនុស្សរងរបួស គ្រាន់តែខូចខាតទំនិញមួយចំនួនធំ៕

មតិយោបល់