ព័ត៌មានជាតិ

Update៖ អាសូរ ពុកយើងពុកគេ! ជិះម៉ូតូលឿនវ៉ាទាក់ដៃចង្កូត ដួលត្រូវរថយន្តក្រុងកិនបែកក្បាលស្លាប់មួយរំពេច..

​ភ្នំពេញៈ បុរសម្នាក់ត្រូវបានរថយន្តក្រុងមួយគ្រឿងកិនបែកកក្បាលស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគល់ស្ពានអាកាសក្បាលថ្នល់ទាំងកណ្តាលថ្ងៃត្រង់ ខណៈដែលរូបគាត់កំពុងតែជិះម៉ូតមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនវ៉ាគេឯង ហើយដួលចូលទៅក្រោមរថយន្តនោះ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១២និង ៣៥នាទីថ្ងៃត្រង់ ទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ សៅ ខុន អាយុ៦០ឆ្នាំ មុខរបរ សន្តិសុខយាមនៅធនាគារមួយកន្លែង មានស្រុកកមណើត នៅភូមិខ្ពបរកា ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1L-7468 មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនទំនងជាប្រញ៉ាប់ទៅធ្វើការនៅម្តុំចាក់អង្រែនោះ លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែដួលចូលក្រោមកង់រថយន្តក្រុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3B-9779 កិនបែកក្បាលធ្លាយខួរស្លាប់តែម្តង ចំណែកឯអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងយករថយន្តក្រុងបង្កនិងម៉ូតូរបស់ជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយទៀត ហើយសពត្រូវបានក្រុមគ្រួសារមកដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតផងដែរ៕

មតិយោបល់