មានវិធីជាច្រើនដែលលោកអ្នកអាចប្រើដើម្បីចែកចាយទីតាំងដែលខ្លួនកំពុងឋិតនៅទៅឱ្យអ្នកដទៃ ឬញាត្តិមិត្តតាមទូរសព្ទដៃ iPhone។ ដោយឡែក ពេលនេះ Post Tech សូមបង្ហាញជូនលោកអ្នកនូវគន្លឹះពិសេសមួយដែលអនុញ្ញាតឱ្យលោកអ្នកធ្វើបែបនេះបានដោយរហ័ស តាមរយៈកម្មវិធីផ្ញើសារ iMessages នៅលើទូរសព្ទដៃ iPhone ដើរលើប្រព័ន្ធ iOS 11។
តម្រូវការអនុវត្ត៖
- ទូរសព្ទ iPhone ត្រូវភ្ជាប់អុិនធើណែត
- ទូរសព្ទ iPhone ត្រូវដើរលើ iOS 11 ឡើង
របៀបអនុវត្ត៖
1- ជាដំបូងលោកអ្នកត្រូវដំឡើងកម្មវិធី Google Maps ជាមុនសិន (បើមិនទាន់មាន)
2- បន្ទាប់មក បើកកម្មវិធី Messages រួចវាយបញ្ចូលលេខទូរសព្ទនរណាម្នាក់ដែលខ្លួនចង់ផ្ញើទៅឱ្យ
3- ជាបន្ត សូមវាយបញ្ចូលពាក្យ “I’m at” ក្នុងប្រអប់វាយបញ្ចូលសារ ឬហៅថា Spacebar
4- ភ្លាមៗនោះ ទីតាំងដែលលោកអ្នកកំពុងឋិតនៅនឹងបង្ហាញឡើងក្នុងផែនទីរបស់ Google ជាមិនខាន
5- បន្ទាប់មកទៀត សូមចុចលើប៊ូតុង Send ជាការស្រេច។ បញ្ជាក់ៈ លោកអ្នកមិនចាំបាច់វាយបញ្ចូលពាក្យអ្វីបន្ថែមនោះទេ ដោយពាក្យ “I’m at” គឺជាពាក្យបញ្ជាដែលនឹងប្រាប់តំណភ្ជាប់ទៅអ្នកទទួល នូវចំណុចទីតាំងដែលលោកអ្នកកំពុងឋិតនៅលើកម្មវិធី Maps ក្នុងប្រអប់សារតែម្តង៕
មតិយោបល់