ព័ត៌មានជាតិ

ក្នុង​មួយ​ថ្ងៃ​មាន​ពលរដ្ឋ​អ៊ុយ​ក្រែន​សុំ​ភៀសខ្លួន​នៅ​រុស្ស៊ី​៣៥០០​នាក់​

​បច្ចុប្បន្ន​មាន​ទីតាំង​ចំនួន ៥៣​កន្លែង​នៅក្នុង​ទឹកដី​រុស្ស៊ី​ស្ថិត​ក្នុង​គម្រោង​ផ្តាល់​ការងា​ធ្វើ​និង​ទីកន្លែង​ស្នាក់នៅ​សម្រាប់​ជនភៀសខ្លួន​អ៊ុយ​ក្រែន​ប្រធាន​អង្គការ​គ្រប់គ្រ​ង​ជន​អន្តោ​ប្រវេ​ស​រុស្ស៊ី​លោក Konstantin Romodamovsky កាល​ពី​ថ្ង​ស​ទី​២៩​ខែកញ្ញា​បានឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​ពលរដ្ឋ​អ៊ុយ​ក្រែន​មកពី​តំបន់​ភាគ​ខាងកើត​ដល់​ទៅ​៣៥០០​នាក់​ដាក់​លិខិត​សុំ​ជ្រកកោណ​បណ្តោះ​អាស​ន្នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​លោក Romodamovsky បន្តទៀតថា ចាប់តាំងពី​មាន​ការ​បះ​ទង្គិច​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន រវាង​កម្លាំង​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​និង​ក្រុ​បះបោរ មាន​ពលរដ្ឋ​នៅ​ទីនោះ​ដល់​ទៅ​១៩០​ពាន់​នាក់​ភៀសខ្លួន​រស់​នៅក្នុង​ប្រទេស​រុស្ស៊ី​។​រដ្ឋាភិបាល​រុស្ស៊ី​ផ្តាល់​ទីតាំង​៥៣​កន្លែង​សម្រាប់​ស្នាក់នៅ​និង​ប្រកប​របរ​អជីវ​កម្ម​សម្រាប់​ជនភៀសខ្លួន​ទាំងនោះ​។​
​ការវាយប្រហារ​គ្នា​រវាង​ពលរដ្ឋ​នៅ​ភាគ​ខាងកើត​អ​។​អ៊ុយ​ក្រែន​នៅ​ទីក្រុង Donetsk និង Luhansk​បណ្តាល​ឲ្យ​ពលរដ្ឋ​រាប់​រយ​នាក់​បាត់បង់​ជីវិត​និង​រាប់សិប​ពា់​នាក់​ត្រូវ​ភៀសខ្លួន​ចោល​ផ្ទះសម្បែង​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​។​

​នៅក្នុង​ព្រឹត្តិការ​មួយ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នោះ​ដែរ​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែន​មួយរូប​បញ្ចាក់​ថា​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កញ្ញា​មានការ​បាញ់ប្រហារ​នៅ​ភាគ​ខាងកើត​បណ្តាល​ឲ្យ​ទាហាន​៩​នាក់​ស្លាប់​និង​ពលរដ្ឋ​ស្លូតត្រង​៣​នាក់​ទៀត ក្រៅពីនេះ​នៅ​មាន​ពលរដ្ឋ​៣២​នាក់​រងរបួស​។​
​នៅក្នុង​សន្និសីទ​កាសែត អ្នកនាំពាក្យ​កម្លាំង​ទាហាន​អ៊ុយ​ក្រែនលោក​Andriy Lysenko បាន​ប្រកាស់​ឲ្យដឹង​ថា​មាន​ទា​ហា​៩​នាក់​ស្លាប់​និង​២៧​នាក់​រងរបួស​។ តំបន់​ដែល​រង​ការវាយប្រហារ​ស្ថិតនៅ​ជិត​អាកាស់យានដ្ឋាន​ទីក្រុង Donetsk ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​កម្លាំង​ទាហាន​រដ្ឋាភិបាល​។​

​ចាប់តាំងពី​ការ​បះ​ទង្គិច​គ្នា​កើ​ឡើង​នៅ​ភាគ​ខាងកើត​មាន​ពលរដ្ឋ​ដល់​ទៅ​៣៥០០​នាក់​បាត់បង់​ជីវិត​។ នៅ​ថ្ងៃ​ទី​២០​ខែ​កញ្ញា កម្លាំង​ទាហាន​ក្រុម​ប្រឆាំង​និង​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដើម្បី​ពិភាក្សា​រក​ទី​បញ្ចាប់​នៃ​សង្គ្រាម​។​
Refugee

មតិយោបល់