ព្រះសីហនុៈ យោងតាមផេក អគ្គនាយដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើ ប្រហិត ប៉ាតេ ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់លើ ម្ហូបអាហារ នៅផ្សារវាលរេញ ។
លទ្ធផលនៃការត្រួតពិនិត្យគឺយើងពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់លើប្រហិត និងប៉ាតេនោះទេ តែយើងបានរកឃើការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចខាងក្រោម៖
១-ទឹកស៊ីរ៉ូ ចំនួន២ដប ស្មើរនឹង ២ គ.ក
២-ដុំស៊ុបខ្នរ ចំនួន១ដុំ ស្មើរនឹង ០.៤៨ គ.ក
៣-ភេសជ្ជៈចម្រុះ ចំនួន ៤.៧១៩ គ.ក
៤-ម្សៅក្រអូបចម្រុះ ចំនួន ០.៩០ គ.ក
៥-នំ Potato Chips ចំនួន ២កំប៉ុង ស្មើរនឹង ០.៣២ គ.ក សរុបចំនួន ៨.៧៨គ.ក។
ផលិតផលម្ហូបអាហារដែលដកហូតខាងលើត្រូវបានយកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីធ្វើការដុតកម្ទេចចោល ៕
មតិយោបល់