កណ្តាលៈ មានករណីប្រទះឃើញសាកសពអណ្តែតទឹក កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងទឹកទន្លេបាសាក់ ស្ថិតនៅពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ យ៉ាន បូរ៉ា (ហៅចី) ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាកម្មករសំណង់ ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ បច្នុប្បន្នស្នាក់នៅ ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មុនពេលកើតហេតុ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះ បានមកស្នាក់នៅធ្វើជាកម្មករសំណង់ នៅភូមិកើតហេតុខាងលើ។ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ក៏បានបាត់ជនរងគ្រោះ ពុំមានអ្នកណាបានដឹង ឬឃើញឡើយ រហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លាទទួលព័ត៌មានថា មានគេប្រទះឃើញសាកសព ក៏បានចុះពិនិត្យឃើញថាជាសាកសពជរងគ្រោះ ។
ក្រោយសមត្ថកិច្ចត្រួតពិនិត្យលើសពរួចហើយនោះ បានឲ្យដឹងថា សពពិតស្លាប់ដោយសារតែករណីលង់ទឹកពិតប្រាកដមែន ទើបប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់