ភ្នំពេញៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពទាញជនរងគ្រោះទម្លាក់ប្លន់យកម៉ូតូ ខណៈដែលជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមកជួបមិត្តភក្តិវង្វេងផ្លូវ ឈប់ចតម៉ូតូនៅលើចិញ្ចើមផ្លូវ បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល កាលពីវលាម៉ោង៨និង៤០នាទីយប់ ថ្ងែទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខភោជនីយដ្ឋានបុប្ផារាជនី តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ យ៉ុន ចាន់បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុរបររោងចក្រ ស្នាក់ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានឈ្លោះជាមួយឪពុកម្តាយបន្តិចបន្តួច ហើយបានជិះមូតូចេញពីផ្ទះមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-5853 ទិសដៅពីកើតទៅលិច ដើម្បីទៅជួបមិត្តភក្តិនៅម្តុំស្ទឹងមានជ័យ ដោយរូបគាត់មិនស្គាល់ផ្លូវច្បាស់និងវង្វេងផងនោះ ក៏បានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវរង់ចាំមិត្តភក្តិមកយកនៅចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបាន មកឈប់អែបពីក្រោយរូបគាត់ ហើយបានធ្វើសកម្មភាពទាញទម្លាក់រូបគាត់ពីលើម៉ូតូរួចស្រវ៉េស្រវ៉ាលើកម៉ូតូគាត់ជិះគេចខ្លួនបាត់ស្រមោលធ្វើឲ្យរូបគាត់ភយ័ស្លន់ស្លោរបានស្រែកហៅប្រជាពលរដ្ឋជួយអន្តរាគមន៍ផង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
https://youtu.be/BjQzAdkM3ac
មតិយោបល់