កណ្តាលៈ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និងឃាត់មុខសញ្ញាទទួលផលចោរកម្មបាន៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន ១២នាក់។
កិច្ចប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ និងមានកិច្ចសហការពីស្នងការដ្ឋាននគរបាលកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌផងដែរ។
ផ្តើមចេញពីប្រតិបត្តការរបស់នគរបាលស្រុកកណ្តាលស្ទឹង និងព្រហ្មទណ្ឌខេត្ត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ បានវាយបង្ក្រាបបានករណី លួចមានស្ថានទម្ងន់(ធាក់វាយប្លន់យកម៉ូតូ) លើកទី១ កើតហេតុថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៨វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចដីភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឈៀង ប៉េងសៀន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ និងប្រពន្ធឈ្មោះ សឿន សម្ភស្ស អាយុ២៥ឆ្នាំ មុខរបរកសិករ អ្នកទាំង២រស់នៅភូមិក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បានបាត់បង់ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-5246។
លើកទី២៖ កើតហេតុថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង១៥នាទីយប់ នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ អ៊ុ សោភា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ សម្ភារៈបាត់បង់ម៉ូតូ១គ្រឿងម៉ាកស៊ុយសូគីឡែត ពណ៌ក្រហមលាយសស៊េរីឆ្នាំ ២០១៨គ្មានស្លាកលេខ (មានសំបុត្រពន្ធ)។
លើកទី៣៖ កើតហេតុថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចលើកផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ង៉ែត ម៉ូលីណា ហៅលីន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ នៅផ្ទះ។ សម្ភារៈបាត់បង់ម៉ូតូ១គ្រឿងម៉ាកZoomer-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GB-1570 ។
លើកទី៤៖ កើតហេតុនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទីយប់ នៅចំណុចលើផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ វ៉ន សារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ បាត់បង់ម៉ូតូ១គ្រឿងម៉ាកសេ១២៤ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្តមានជ័យ 1C-6117 ។
ចាប់បានជនសង្ស័យ៦នាក់៖
១-ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះអ៉ិត ច័ន្ទមន្នី ភេទប្រុស អាយុ២០ឆ្នាំ
៣-ឈ្មោះ សៀក លីថុង ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្នោះ ម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំ
៥-ឈ្មោះជា សំណាង ភេទប្រុស អាយុ ២១ឆ្នាំ
៦-ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ ២២ឆ្នាំ ។
វត្ថុតាងចាប់យក៖ ស្លាកលេខម៉ូតូ ៣ ( ភ្នំពេញ 1GS-2799) (ភ្នំពេញ 1GI-2551) (ឧ.មានជ័យ 1C-6117) , ទូរសព្ទដៃម៉ាក iPhone5 ចំនួន២គ្រឿង ពណ៌ទឹកប្រាក់ , ម៉ូតូចំនួន ៤គ្រឿង ១.ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្ដាល 1Y-5246 ២.ម៉ូតូម៉ាកស៊ុយសាគីឡែត ពណ៌ស លាយក្រហមគ្មានស្លាកលេខ ៣.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្តមានជ័យ 1C-6117 ៤.ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៨ ។
មុនពេលកើតហេតុកម្លាំងជំនាញនិងប៉ុស្ដិ៍បានចេញល្បាតនៅតាមគោលដៅងាយរងគ្រោះនៅវេលាម៉ោង៧និង៣០នាទី ទទួលពត៌មានពីខាងឃុំក្រាំងឆ្នង់ ស្រុកបាទី ថាមានករណី ធាក់ផ្ដួលនិងវាយយកម៉ូតូនៅចំណុចពីខាងត្បូងស្ពានកំពង់កោដីខាងស្រុកបាទី ខេត្តតាកែវ ហើយទំនាក់ទំនងគ្នារវាងស្រុកបាទី និងស្រុកកណ្ដាលស្ទឹង បានល្អកម្លាំង ខាងស្រុកកណ្ដាលស្ទឹង បានធ្វើការឃាត់ខ្លួនមនុស្សដែលជាជនសង្ស័យបានចំនួន៥នាក់និងម៉ូតូ២គ្រឿង យកមកសាកសួរនៅអធិការដ្ឋាន។ ក្នុងនេះ ជាមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពធាក់ផ្ដួលនិងវាយយកម៉ូតូរបស់ជនរងគ្រោះនៅចំណុចខាងលើកន្លងមកនិងកន្លែងផ្សេងៗទៀត ករណីនេះយោងទៅតាមចម្លើយរបស់ជនសង្ស័យកម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវតាមចាប់បក្ខពួកបានម្នាក់ទៀត បានធ្វើការដកហូតចាប់យកម៉ូតូបានចំនួន២គ្រឿង ទៀតយកមកអធិការដ្ឋានស្រុកកណ្ដាលស្ទឹង។ រួចបានបន្តតាមនីតិវិធីពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវរុករកបក្ខពួកនិងសម្បុកលាក់ទុកម៉ូតូ (ឡទិញរបស់ចោរ) ។
ថ្ងៃទី១៣ មីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥៨នាទី តាមបញ្ជាលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី អបសាលាដំបូង ខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល សហការជាមួយ សមត្ថកិច្ច នគរបាលខេត្ដកំពង់ស្ពឺ ចុះឆែកឆេរទីតាំង ទទួលផកចោរកម្ម និងកែច្នៃម៉ូតូចំនួន៥គោលដៅ ១. ទីតាំងផ្ទះឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ (ពីរផ្ទះ) ដកហូតបាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DD-8736 , ស្លាកលេខម៉ូតូចំនួន ៤៣បន្ទះ , រៀនកណ្ដាលចំនួន ១១ , កញ្ចក់ម៉ូតូមើលក្រោយចំនួន៧គូ , សោម៉ូតូចំនួន ៧០ , កន្រ្តក់ម៉ូតូចំនួន ២ , ចង្កៀងឡាន២ , ស្រោមចង្កៀងមើលក្រោយ១, មួកការពារ១, ស្លាកលេខឡាន១, ដង្កាប់, ដែកឆាប, ទួរណឺវិស, ម៉ាលេត, កូនសោរ, ដែកគាស់, កន្រ្តៃ,កន្រ្តកមុខម៉ូតូ, ទូរសព្ទណូគារ អិនចុចពិល ១,កាបូបដៃពណ៌ខ្មៅ ១។
២. ទីតាំងផ្ទះ ឌី បណ្ដូល (ម្តាយរបស់ឈ្មោះ ហេង ភក្តី) ដកហូតបាន ស្លាកលេខម៉ូតូ ចំនួន ១៦ ស្លាក (ខ.ម)១ , ទួរណឺវិស, ម៉ាឡេត, កូនសោរ,ដែកឆាប,កន្រ្តៃ ផ្សេងៗទៀត, ស្លាកលេខមួយចំនួនទៀត ត្រូវបានឈ្មោះ ហេង ភក្តី បោះចោលទៅក្នុងទឹកស្រះ ដែលមានជម្រៅជ្រៅ មិនអាចរាវរកឃើញ ថ្ងៃក្រោយសមត្ថកិច្ចនឹងឆែកឆេរបន្តទៀត។
៣. ទីតាំង ផ្ទះរបស់ឈ្មោះ ហ៊ុន គន្ធា និងការចូលរួមពីឪពុកក្មេកឈ្មោះ យិន ហ៊ីម ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដកហូតបាន ស្លាកលេខរថយន្ត២ បន្ទះ លេខ៖ ភ្នំពេញ 2F-9660 , កាតគ្រីម៉ូតូ ចំនួន ៧សន្លឹក , អត្តសញ្ញាណបណ្ណ ជនជាតិខ្មែរ ចំនួន ៤សន្លឹក ។ ដំណើការឆែកឆេរផ្ទះខាងលើនេះអវត្តមានមេភូមិ នឹងមេឃុំ (បានអញ្ជើញហើយតែមិនបានចូលរួមដែរ តែអវត្ដមាន)មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទីតាំងខាងលើនេះ ប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្វើការគ្រប់គ្រងបន្ត។
៤. ទីតាំង ផ្ទះឈ្មោះ ពេជ្រ កង ភេទស្រី ដកហូតបាន៖ ស្លាកលេខម៉ូតូចំនួន ១សន្លឹក (ភ្នំពេញ 1AD-4382) , កន្រ្តកម៉ូតូចំនួន ០២ , កញ្ចក់ម៉ូតូ (A R M) ពណ៌ខ្មៅចំនួន ១, អាវម៉ាក (A R M) ពណ៌ខ្មៅចំនួន ១ , មួកសុវត្ថិភាព ចំនួន ២ (ពណ៌សចំនួន០១, ពណ៌ខ្មៅចំនួន០១) , រណាអាដែកចំនួន ១ , សន្ទះគំរបសាំងម៉ូតូម៉ាកZoomer-X ចំនួន១ ក្រៅពីនោះសមត្ថកិច្ចមិនបានដកហូតអ្វីទេ ។
៥. ទីតាំងផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតិឲ្យសមត្ថកិច្ចកាត់សោទីតាំងផ្ទះលក់ម៉ូតូនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ទីតាំងជួលមិនស្គាល់ឈ្មោះម្ចាស់ផ្ទះ)។ នាងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះការបើកទីតាំងនេះ គ្មានការបង្ខិតបង្ខំពីសមត្ថកិច្ច គឺស្មគ្រ័ចិត្ត ។ ចុះឆែកឆេរផ្ទះជួលឈ្មោះ ហ៊ុន គន្ធា ទីតាំងនេះមានម៉ូតូ ៤៥ គ្រឿង មានស្លាកលេខ និងប័ណ្ណសម្គាល់ចំនួន ៣៧គ្រឿង ដកហូតបាន ម៉ូតូចំនួន ៨ គ្រឿងទីតាំងនេះប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺគ្រប់គ្រង។
ករណីនេះសមត្ថកិច្ចកំពុងសាងសំណុំរឿងទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់