ព័ត៌មានជាតិ

សូមកុំយកគំរូតាមក្មេងទាំង២នាក់នេះ!សមត្ថកិច្ចបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន…

កំពង់ចាម:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២៣ វេលាម៉ោង ១៤:៣០នាទី លោកវរ:សេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានធ្វើការបង្ក្រាបក្មេងដែលធ្វើសកម្មភាពបង្ហោះម៉ូតូ នៅក្នុងមូលដ្ឋាន ២រូប ដែលសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានធ្វើការស្រាវជ្រាវ និង ហៅជនសង្ស័យទាំង ២រូបនោះបាន ក្រោយពីធ្វើសកម្មភាព បង្ហោះម៉ូតូតាមដងផ្លូវសាធារណ:នៅចំណុចភូមិកំពង់ត្រុំលើ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលតែងតែកើតឡើង ធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ជាលទ្ធផលសមត្ថកិច្ចនគរបាលយើង បានធ្វើកិច្ចសន្យាអប់រំណែនាំ និងបានប្រគល់ជូនអាណាព្យាបាលឱ្យត្រឡប់ទៅមូលដ្ឋានវិញ ។

មតិយោបល់