ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សំ ថារ័ត្ន មិនហ៊ានយកខ្លួនធៀបតារាសម្តែង Tony Jaa

ភ្នំពេញ: ក្នុងកម្មវិធីសន្និសីទកាសែត ភាពយន្តខ្នាតធំ JailBreak របស់ផលិតកម្ម កងចក្រភាពយន្ត នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នេះ តារាក្បាច់គុណ ល្បុកតោ កញ្ញា សំ ថារ័ត្ន មិនហ៊ានយកខ្លួនធៀបនឹងតារាសម្តែងខ្មែរសុរិន្ទលោក Tony Jaa នោះទេ។

សំ ថារ័ត្ន ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកលេងក្បាច់គុណ ល្បុកតោខ្មែរ ដោយបានបង្ហាញខ្លួនជាច្រើនលើឆាកអន្តរជាតិ តាមរយ:ប្រដាល់លើសង្វៀន។ ទន្ទឹមជាមួយនឹងគ្នានេះដែរ សំ ថារ័ត្ន ត្រូវបានគេធៀបទៅនឹងតារាសម្តែងក្បាច់គុណរបស់ខ្មែរសុរិន្ទ លោក Tony Jaa ។

សំ ថារ័ត្ន បានប្រាប់ Post News ឲ្យដឹងថា «បើធៀបជាមួយនឹងបងប្រុស Tony Jaa ខ្ញុំមិនអាចធៀបថាសមត្ថភាពខ្ញុំទៅដល់គាត់ឬយ៉ាងម៉េចទេ តែគាត់ជាមនុស្សម្នាក់ដែលខ្ញុំតែងតែមើលគាត់គ្រប់រឿង ក្នុងយូធូបអ៊ីចឹង មើលទៅគាត់ខ្ញុំចង់ធ្វើដូចគាត់ បើមិនបាន១០០% យ៉ាងហោច ៥០ទៅ៦០%» ។

តាមរយ:ភាពយន្ត JailBreak នេះ សំ ថារ័ត្ន បានរំពឹងយ៉ាងខ្លាំង ដោយអាចបង្ហាញក្បាច់គុណ ដែលដូនតាខ្មែរបន្សល់ទុកឲ្យ ទៅកាន់ពិភពលោកឲ្យបានដឹង ឱកាសនេះយើងមានហើយ ចឹងយើងប្រើវាឲ្យអស់ដៃ តែម្តង៕

មតិយោបល់