ភ្នំពេញៈ នៅមុននេះបន្តិចមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅមុខតុលាការក្រុងភ្នំពេញ គ្រាដែលមានជនសង្ស័យម្នាក់រត់ចេញពីតុលាការ។


តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០១៧នេះ មានស្រ្តីជាជនសង្ស័យម្នាក់បានរត់ចេញពីអាគារតុលាការ ខណៈពេលដែលសមត្ថកិច្ចខណ្ឌទួលគោកបាននាំជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀនមកសាកសួរ។


ក្រោយមក ជនសង្ស័យខាងលើ ក៏បានបើកទ្វាររត់ចេញពីរបងតុលាការ ហើយរត់ទៅដល់និងរបងផ្ទះថ្នាក់ដឹកនាំកំពូល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញតែម្តង៕



មតិយោបល់