ព័ត៌មានជាតិ

Update៖ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ តែនេះខ្ទេចគ្មានសល់!..

បាត់ដំបង: លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់Post Newsថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកើតឡើងនៅចំណុចផ្ទះលេខ១៩៣ ក្រុមទី១១ ភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ករណីនេះបានបណ្តាលឲ្យផ្ទះ១ខ្នង ធ្វើអំពីថ្ម និងឈើ ប្រក់ក្បឿង ទំហំ១៤គុណ១៧ ម៉ែត្រ របស់ជនរងគ្រោះឈ្មោះ គន គឹមសេង ភេទប្រុស អាយុ៦៥ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅចំណុចកើតហេតុខាងលើ ឆាបឆេះអស់គ្មានសល់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបានប្រើប្រាស់រថយន្តទឹកពន្លត់អស់ចំនួន៣គ្រឿង ទើបរលត់វិញជាស្ថាពរ ។ ចំណែកសម្ភារ:ខូចខាត មិនទាន់អាចវាយតម្លៃ បាននៅឡើយទេ ៕

មតិយោបល់