ព័ត៌មានជាតិ

លោកចៅសង្កាត់ចោមចៅ៣ ដឹកនាំកម្លាំងចុះកាយសម្រាម ក្នុងប្រឡាយក្នុងមូលដ្ឋាន

ភ្នំពេញ: នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងចុះកាយសម្រាម ដែលនៅក្នុងប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឆ្លៀតឱកាស ដឹកនាំកម្លាំងមន្ត្រីសាលាសង្កាត់ ប្រជាការពារ ចុះការស្រង់ បារសម្រាមចេញពីប្រឡាយ ត្រង់ចំណុចប្រឡាយ អមផ្លូវជាតិ សម្រួលមុខផ្លូវទឹកហូរ និងសម្អាតបរិស្ថាន ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា។

អណ្តូងលូប្រឡាយមេ ត្រង់ចំណុចខាងលើ ពុំមានគម្រប ងាយនឹងសម្រាម ហើរ ប៉ើង ធ្លាក់ចូល ហើយម្យ៉ាងវិញទៀតបើមានភ្លៀងធ្លាក់វិញ ធ្វើឲ្យសម្រាម ហូរធ្លាក់តាមទឹក ប្រមូលផ្តុំកកកុញពេញប្រឡាយ ជាហេតុងាយប្រឈមនឹងកកស្ទះមុខទឹកហូរ ទើបនៅ រសៀលនេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោកចៅសង្កាត់ និងមន្ត្រីសាលាសង្កាត់ឆ្លៀតពេល ចុះកាយ បារ ស្រង់សម្រាម ទាំងនោះចេញពីប្រឡាយ ។

អាជ្ញាធរអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ចេះវេចខ្ចប់សម្រាម ចងច្រកថង់ឲ្យបានត្រឹមត្រូវ ជៀសវាង បោះចូលក្នុងប្រឡាយ ដាក់មាត់ប្រឡាយ ធ្វើឲ្យប៉ើងធ្លាក់ចូល គួរចូលរួមថែរក្សា ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា៕

មតិយោបល់