ព័ត៌មានជាតិ

សង្ស័យងងុយដេក! បើករថយន្ដដឹកប្រេងក្រុមហ៊ុនL.H.R ក្រឡាប់ធ្លាក់ផ្លូវចូលស្រែ!

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ដដឹកប្រេងរបស់ក្រុមហ៊ុនL.H.R សង្ស័យតៃកុងងងុយដេកបើករថយន្ដក្នុងល្បឿនលឿនរេចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងវាលស្រែ២ទៅ៣ត្រលប់ បណ្ដាលឲ្យរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ចំណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសម្ដីតៃកុងរថយន្ដបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានបើករថយន្ដដឹកប្រេងរបស់ក្រុមហ៊ុន L.H.R ដោយដឹកប្រេងយកទៅដាក់ឲ្យម៉ូយនៅស្រុកស្អាង ខេត្ដកណ្ដាល ហើយក៏បានបើករថយន្ដត្រលប់ទៅកន្លែងវិញនៅអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានធ្វើដំណើរតាមផ្លូវទំនប់៧មករា លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ ចូលទៅក្នុងវាលស្រែ បណ្តាលឲ្យព្រូរងរបួស។ ចំណែកតៃកុងមិនបានរងរបួសទែ និងរងការខូចខាតរថយន្ដតែប៉ុណ្ណោះ តៃកុងរថយន្ដមិនបានប្រាប់អត្ដសញ្ញាណនោះទេ។

បើតាមសម្ដីប្រជាពលរដ្ឋបាននាំគ្នា និយាយថា សង្ស័យមកពីតៃកុងរថយន្ដងងុយដេក ហើយបើករថយន្ដក្នុងល្បឿនលឿនទើបជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងស្រែបែបនេះ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ហើយបានសួរនាំទៅតៃកុងរថយន្ដរួចក៏ត្រឡប់ទៅវិញដោយសារតែ រថយន្ដក្រឡាប់នេះបង្កដោយខ្លួនឯង និងមិនប៉ះពាល់ដល់សម្បត្ដិរដ្ឋ និងបង្ករបួសដល់អ្នកដទៃ ទើបសមត្ថកិច្ចបានឲ្យតៃកុងរថយន្ដទាក់ទងទៅរករថយន្ដស្ទូចដើម្បីយកទៅជួសជុលដោយខ្លួនឯងវិញតែម្ដងទៅ៕
https://youtu.be/ckfdRtZJEdw

មតិយោបល់