ភ្នំពេញៈ កាលពីវេលាម៉ោង១១ និង២៩នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតទីតាំងលេខ៨ផ្លូវលេខ៤៩៦ ភូមិ២ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កម្លាំងសមត្ថកិច្ច ដោយមានការចូលរួមអំពីប៉ូលិសមកពីប្រទេសចិន បានចុះឡោមព័ទ្ធអគារខុនដូកម្ពស់៧ជាន់មួយកន្លែង ដោយឃាត់ខ្លួនជនជាតិចិន និងជនជាតិខ្មែរសរុបចំនួន៧១នាក់ ពាក់ព័ន្ធនឹងករណីជំរិតគំរាមកំហែងទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណេត (VOIP)។
ប្រតិបត្តិការនេះ ជនសង្ស័យជាជនជាតិចិនខាងលើ សុទ្ធសឹងតែមានដីកា តាមរកចាប់ខ្លួនពីប្រទេសចិន ហើយមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន៦៣នាក់ (ស្រី១៧នាក់) និងជនជាតិខ្មែរចំនួន៨នាក់ (ស្រី៤នាក់) ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ក្រោយពីប្រតិបត្តិការចប់ ទាំងជនជាតិចិន និងខ្មែរចំនួន៧១នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរង់ចាំធ្វើការបណ្តេញចេញ និងចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់