បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃពុធ ៤កើត និងថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ និងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានសហការជាមួយរថយន្តពិសោធន៍ផ្នែកប្រេងឥន្ធនៈ និងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យលើកទី២ នូវស្ថានីយចំនួន ១ ស្ថានីយ និងដេប៉ូចំនួន ៤ ដេប៉ូ ហើយការត្រួតពិនិត្យលើកទី១ នូវស្ថានីយចំនួន ២ ស្ថានីយ និងដេប៉ូ ចំនួន ១០ ដេប៉ូ ជាសរុបបានចំនួន ១៧ ស្ថានីយ/ដេប៉ូ ហើយលទ្ធផលត្រូវបានបង្ហាញក្នុងឯកសារភ្ជាប់ជារូបភាពខាងក្រោម។ ក្រុមការងារក៏បានធ្វើការដកហូតភេសជ្ជៈហួសកាលបរិច្ឆេទប្រើប្រាស់ ដែលបានដាក់តាំងលក់ក្នុងស្ថានីយ/ដេប៉ូ បានចំនួន ៣១៩ដប ស្មើនឹង ១៤២,៦៥ គ.ក។
បញ្ជាក់៖ ស្ថានីយ/ដេប៉ូចំនួន ៤ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយស្ថានីយ/ដេប៉ូដែលមានកំហុសបន្តិចបន្តួចត្រូវបានធ្វើការណែនាំឲ្យគោរពតាមភាពអនុលោមនៃច្បាប់៕
មតិយោបល់