ព័ត៌មានជាតិ

ស្ត្រី​ទ​ទួ​ល​ទា​ន​​ផ្អែ​ម​​ច្រើ​ន​ពេ​ក​​អា​ច​​ប្រ​ឈ​ម​​នឹ​ង​​ជំ​ងឺ​​​ម​ហា​រី​ក​​បេះ​ដូ​ង​​​

​សមាគម​រោគ​បេះដូង​នៅ​សហរដ្ឋអាមេរិក ដោយ​មាន​លោក​សាស្ត្រាចារ្យ គ្រីស្ទី​ន​សេយ៍ បាន​ធ្វើ​ការពិសោធន៍​ទៅលើ​ស្ត្រី​ចំនួន​៤១៦៦​នាក់​នោះ​បាន​រកឃើញថា ស្ត្រី​ដែល​ទទួលទាន​ភេសជ្ជៈ​មាន រសជាតិ​ផ្អែម​ច្រើន ទោះបីជា​ប្រភេទ​ណាក៏ដោយ ក្នុង​មួយ​ថ្ងៃ​ពីរ​កែវ គឺ​ប្រឈម​ជាមួយ​នឹង​ការកើនឡើង​នៃ​កម្រិត ទ្រី​គ្លី​សឺរីក ខ្ពស់​ជាង​ស្ត្រី​ធម្មតា រហូតដល់​៤​ដង​ឯណោះ ។​

​ទ្រី​គ្លី​សឺរីក​នេះឯង ដែល​ជា​ដើមចម​ដ៏​សំខាន់​បង្ក​ឱ្យ​កើត​មាន​រោគ​បេះដូង និង​រោគ​ទឹកនោម​ផ្អែម ទោះបី​វា​មិន​បង្ហាញ​សញ្ញាណ​កើនឡើង​នៃ ទម្ងន់​ខ្លួន ឬ​ករណីខ្លះ​អាច​ត្រឹមតែ​សង្កេតឃើញថា មាន​សាច់​ក្បាលពោះ​ដុះ​ឡើង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

​ដូច្នេះ​ស្ត្រី​ដែល​បរិភោគ​ផ្អែម​ជា ពិសេស​ទឹកសេរ៉ូ គឺ​មាន​ឱកាស​ប្រឈម​នឹង​រោគ​បេះដូង និង​រោគ​ទឹកនោម​ផ្អែម​ខ្ពស់ជាង​អ្នក​មិន បាន​ទទួលទាន​រសជាតិ​ផ្អែម ។ ដើម្បី​ចៀសវាង​ឱ្យបាន​នូវ​អាការរោគ​ដ៏​សាហាវ​ខាងលើនេះ សុភាព​ស្ត្រី​ទាំងឡាយ គួរ​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ពី​ភេសជ្ជៈ ប្រភេទ​ផ្អែម​ទាំងអស់នោះ​៕​

ស្ត្រី​ទ​ទួ​ល​ទា​ន​​ផ្អែ​ម​​ច្រើ​ន​ពេ​ក​​អា​ច​​ប្រ​ឈ​ម​​នឹ​ង​​ជំ​ងឺ​​​ម​ហា​រី​ក​​បេះ​ដូ​ង​​​
ស្ត្រី​ទ​ទួ​ល​ទា​ន​​ផ្អែ​ម​​ច្រើ​ន​ពេ​ក​​អា​ច​​ប្រ​ឈ​ម​​នឹ​ង​​ជំ​ងឺ​​​ម​ហា​រី​ក​​បេះ​ដូ​ង​​​

មតិយោបល់