ព័ត៌មានជាតិ

ផឹកស្រវឹង! រកតែចងកសម្លាប់ខ្លួនជាច្រើនដង ​ចុងក្រោយស្លាប់បានសម្រេច!

ព្រៃវែងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងវត្តព្រែកអន្ទះ ភូមិព្រែកអន្ទះ ឃុំព្រែកអន្ទះ ស្រុកពោធិរៀង ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ អ៊ុ វុត្ថា ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិឃុំកើតហេតុ។ ជនរងគ្រោះពេលផឹកស្រវឹង តែងតែរកចងកសម្លាប់ខ្លួនជាច្រើនដងមកហើយ។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ រួចប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់