ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប BMW ដឹកកូនមេ ត្រូវជនសង្ស័យជិះម៉ូតូបុក រងការខូចខាត ពេលសមត្ថកិច្ចចុះទៅដល់ កើតរឿងហួសចិត្ត….

ភ្នំពេញ: កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ រវាងរថយន្ត និងម៉ូតូ នៅចំណុចមុខផ្ទះលេខ១៦៨ ផ្លូវលេខ១០៥ តាមបណ្តោតមាត់ប្រឡាយបឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមានរថយន្តស៊េរីទំនើប១គ្រឿង ម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២AQ-០០៨៨ បើកបរដោយបុរសម្នាក់ (ដឹកកូនមេ) ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ១០៥ ស្របមាត់ប្រឡាយបឹងត្របែក មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿង ម៉ាកនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GI-៥៩២១ បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាណ ម្នាក់បើកបោះពួយយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសគ្នា ទៅបុករថយន្តខាងលើ ចំខាងមុខផ្នែកឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តក្រពិតផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកម៉ូតូ បានរត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ ស្រាប់តែមាននារីជាបុគ្គលិកលក់ខោអាវរងគ្រោះម្នាក់ មកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ករណីត្រូវជនសង្ស័យលួចកាច់កម៉ូតូនារីរងគ្រោះ ដែលមានភិនភាគដូចខាងលើ នៅពីខាងមុខហាងលក់ខោអាវជជុះមួយកន្លែង មានទីតាំងនៅផ្លូវ៤៥៤ ក្បែរផ្សារទួលទំពូង យកទៅបាត់មុននេះ។

ទើបសមត្ថកិច្ចដឹងថា ម៉ូតូខាងលើ គឺជនសង្ស័យបានធ្វើសកម្មភាពលួច ពីនារីរងគ្រោះ ហើយក៏ជិះមកបុករថយន្តស៊េរីទំនើបតែម្ដង៕

មតិយោបល់