ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ ចុងក្រោយខ្នោះបានសម្រេច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ទ ចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលបឹងទំពុន ក្រោយពីធ្វើសកម្មភាពលួចគាស់ផ្ទះ យកទូរសព្ទ័ដៃរហូតបានចំនួន៥គ្រឿង។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបេតុងភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានមកសង្ងំលាក់ខ្លួន លេងហ្គេមបាញ់ត្រី នៅម្តុំគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យភ្លាមៗនោះ ម្ចាស់ទូរស័ព្ទក៏បានឆែកតាមប្រពន្ធ័GPS ដែលភ្ជាប់ជាមួយទូរសព្ទ័ Iphone6plush ក៏បានដឹងពីទីតាំងជនសង្ស័យលាក់ខ្លួន ទើបរាយការន៍សមត្ថកិច្ច ឲ្យចាប់ជនសង្ស័យ។

ជនសង្ស័យមានឈ្មោះ ហាក់ ភារុំ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធិច្បាប់៕

មតិយោបល់