ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខ អារ.កសម្លាប់ដោយមិនដឹងមូលហេតុ

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខអារ.កសម្លាប់ ដោយសាកសពអោបគល់ឈើដេកស្លាប់ នៅក្នុងថ្លុកឈាម ចំណែកក្រុមឃាតករវិញ បានរត់គេចខ្លួនបាត់អស់ ហើយសពត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ជូននគរបាលប៉ុស្ដិ៍ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចុះទៅពិត្យមើលភ្លាមៗផងដែរ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅលើដីវាលត្រង់ចំណុចក្រោយរោងចក្របឺរី ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែលជាង២០ឆ្នាំ ស្លៀកខោជើងវែងពណ៌ស្ករ ពាក់អាវដៃវែង ពណ៌ស ដែលជនរងគ្រោះ ត្រូវបានឃាតករអារ.កសម្លាប់។ ដោយឡែកនៅក្បែរខ្លួនសាកសព មានចានបបរ ឆាខ្វៃ និងកំប៉ុងភេសជ្ជៈគោជល់ និងទូរស័ព្ទដៃ១គ្រឿងផងដែរ មកទល់ពេលនេះ នគរបាលបានកំពុងធ្វើការការស្រាវជ្រាវ ដើម្បីវែកមុខឃាតករ។

តាមប្រភព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើលអ្នកភូមិ និងកម្មករធ្វើដំណើរឆ្លងកាត់ទីនោះ បានប្រទះឃើញសាកសពជនរងគ្រោះខាងលើ ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង និងនគរបាលព្រហ្មទណ្ឌណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យមើល។ បន្ទាប់មកនគរបាលមូលដ្ឋានបានរាយការណ៍ បន្តទៅកាន់នគរបាលបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ និងស្រាវជ្រាវបន្ត ក្រោយពីធ្វើកោសល្យវិច័យរួច សពត្រូវបានគេដឹកយកតំកល់នៅវត្តពោធិ៍ចិនតុង ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/54XC_NI4u-k

មតិយោបល់