ភ្នំពេញៈ នៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ជិតសាលាបឋមសិក្សាទួលស្លែងផ្លូវ១៧៣ កែងនិងផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បុរសជនជាតិចិនម្នាក់ បានបាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូកង់បី ត្រូវចោរ ២នាក់ ជិះម៉ូតូ មកឆក់យកទូរសព្ទ័ដៃ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូកង់បី បោកក្បាលនឹងថ្នល់ស្លា។
ជនរងគ្រោះជាជនជាតិចិនមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ដំណើររឿង៖ មុនពេលកើតហេតុជនជាតិចិននេះចេញ ឡើងជិះម៉ូតូកង់បីពី ម្តុំខារ៉ាអូខេអេកូគោលបំណងទៅអូឡាំពិក ដោយបានធ្វើដំណើរតាមផ្លូវ ១៧៣ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកបានមកវ៉ាជែងខាងស្តាំ ធ្វើសកម្មភាពឆក់ទាញយកទូរស័ព្ទរបស់ជនរងគ្រោះម៉ាក អាហ្វូន អ៊ិច បណ្តាលឲ្យជនរងគ្រោះធ្លាក់ ពីលើម៉ូតូកង់បីបោកក្បាលពេញទំហឹងស្លាប់។
ក្រោយពេលកើតហេតុ ក្រុមចោរបានគេចខ្លួនបាត់ជាមួយទូរស័ព្ទជនរងគ្រោះ រីឯសពត្រូវ បានរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំទំនាក់ទំនងរកសាច់ញាតិ៕
មតិយោបល់