ព្រះសីហនុៈ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ ខ្យល់គ ដេកស្លាប់នៅលើកៅអី។
ជនរងគ្រោះមានឈ្មោះ ជេង ប្រុស ភេទប្រុស អាយុ២៤ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ110460945 មានស្រុកកំណើត ភូមិលក្ខជា ឃុំព្រែកក្រឺស ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល មុខរោងចក្រញ៉ូវស្តារ ក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ មុខរបរជា សន្តិសុខក្រុមហ៊ុន ឯកជន Cambodia Safety Patrol ដែលមានគោលដៅ យាមនៅចំណុចផ្ទះសំណាក់ សាន់ដេរ ក្រុម៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់