ព័ត៌មានជាតិ

ផ្អើលពេញរោងការ! ចាស់ទំនើង១ក្រុម ចូលកាប់យុវជនម្នាក់ ស្ទើរតែដាច់.ក

ព្រៃវែងៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចនិងបងប្អូនដែលរួមពិធីមង្គលការមួយកន្លែង ក្រោយពីមាន​ចាស់ទំនើងមួយក្រុមព្រួតគ្នាកាប់ទៅលើយុវជនម្នាក់ស្ទើរតែដាច់.ក។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងថ្ងៃចូលរោងពិធីមង្គលការ ភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ចេន ភា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយពេលកើតហេតុ ក្រុមជនបង្កបានរត់គេចខ្លួនបាត់អស់។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួន ហើយពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចនៅមិនទាន់ដឹងថា មូលហេតុបង្កឡើងដោយសាររឿងអ្វីនោះទេ៕

មតិយោបល់