ព័ត៌មានជាតិ

ករណីរថយន្ត ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចស្ពាននាគ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើនម៉ាក lexus GS300 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BM-9417 បើកបរដោយបុរសជនជាតិបទេសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់ តែគេឃើញមានរថយន្តបង្កម៉ាក NAVARA ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-2353 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១០៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនបង្អង់ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក lexus GS300 ចំពាក់កណ្តាលទ្វារចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត ចំណែករថយន្តបង្កវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យប៉ះពាល់ទៅលើអ្នករួមដំណើរជិតខាងរងការខូចខាត តែរថយន្ត២គ្រឿងតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុខាងលើរយៈពេលជាង ២ម៉ោង ពុំមានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុនោះទេ ដោយមានតែប្រជាពលរដ្ឋនិងអ្នកព័ត៌មាន ជួយសម្រួលទៅលើភាគីរថយន្តទាំងសងខាង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយភាគីរថយន្តម៉ាក NAVARA បើកដោយជនជាតិចិន សងទៅលើរថយន្តម៉ាក lexus gs300 ក្នុងការជួសជុល៕

មតិយោបល់