ញ៉ូវយ៉ក៖ ផលិតករភាពយន្តជើងចាស់ដ៏ល្បីឈ្មោះលោក James Cameron បានរងនូវពាក្យបណ្ដឹងថ្មីមួយទៀតពាក់ព័ន្ធនឹងរឿង Avatar ដែលនេះជាបណ្ដឹងទី៥ហើយសម្រាប់សាច់រឿងមួយនេះ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ។
ចៅក្រមតុលាការសហរដ្ឋអាមេរិកប្រចាំទីក្រុងញ៉ូវយ៉ក លោក Jesse Furman បានឲ្យដឹងថា វិចិត្រករ William Roger Dean បានចោទប្ដឹងលោក James Cameron ពាក់ព័ន្ធនឹងរូបគំនូ Avatar ដោយលោកបានបញ្ជាក់ថារូបគំនូ Avatar ត្រូវមាននៅក្នុងភព Pandora នោះគឺជារូបគំនូរបស់ខ្លួនដែលបានគូរតាំងពី ២០០៨។
វិចិត្រកររូបនេះ មិនត្រឹមតែចោទប្ដឹងលោក James Cameron ប៉ុណ្ណោះទេ ថែមទាំងបានប្ដឹងក្រុមហ៊ុនផលិតភាពយន្ត 20th Century Fox និង Lightstorm Entertainment ដោយទាមទារសំណងជំងឺចិត្ត ៥០លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា លោក William Roger Dean ជាវិចិត្រករដ៏ល្បីឈ្មោះមួយរូប ដោយគេស្គាល់គាត់តាមរយៈស្លាកសញ្ញា ” Yes and Asia” ហើយលោក James Cameron វិញត្រូវបានគេស្គាល់តាមរយៈរឿង Titanic និងរឿង Avatar ព្រោះទាំងពីររឿងនេះ បានធ្វើឲ្យគាត់ល្បីឈ្មោះ នឹងទទួលបានប្រាក់ចំណូលយ៉ាងខ្ពស់៕
មតិយោបល់