រតនគិរីៈ នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែមីនា គ.ស២០១៨ វេលាម៉ោង៤និង១០នាទី នៅចំណុចមុខផ្លូវចូលភូមិសោមកានិញ លើដងផ្លូវជាតិលេខ ៧៨ ក្នុងភូមិសោមកានិញឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កបានបើករត់គេចខ្លួនយកមកលាក់ទុកនៅផ្ទះលោក ប៊ុន ចំណុចផ្សារថ្មីទីរួមស្រុកអូរយ៉ាដាវ។
ជនបង្កឈ្មោះ សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ជនរងគ្រោះបើកម៉ូតូឈ្មោះ ញ៉ៃ ដារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសោមកានិញឃុំសោមធំ ស្រុកអូរយ៉ាដាវខេត្តរតនគិរី (រងរបួសធ្ងន់)៕
មតិយោបល់