ភ្នំពេញៈ ពិតជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់និងសាហាវមែនទែន ដោយមានរថយន្តសាំយ៉ុងមួយគ្រឿងដឹកបន្លែគ្រប់មុខពេញ បើកបោះពួយយ៉ាងលឿនសង្ស័យអ្នកបើកបរងោកមួយភាំង ធ្លាក់ផ្លូវបុកបង្គោលថ្មចរាចរណ៍ចំនួន២ដើម រួចបុកបុរសម្នាក់ជាសន្តិសុខយាមរោងចក្រសំលៀកបំពាក់UDS អូសតាមរថយន្ត ទៅបុកទម្លុះចូលផ្ទះលក់ដូរមួយល្វែងបណ្តាលឲ្យខូចខាតផ្ទះនិងរបស់របរក្នុងផ្ទះទាំងស្រុង ព្រមទាំងម៉ូតូម៉ាក Honda Scoopy មួយគ្រឿង ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅមុខរោងចក្រ U.D.S តាមបណ្តោយផ្លូវជាតិ៦អា ស្ថិតក្នុងភូមិបាក់ខែងក្រោម សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពសន្តិសុខរងគ្រោះឈ្មោះ ហួន ហែល អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខរោងចក្រកាត់ដែរសំលៀកបំពាក់ U.D.S ជាប់កន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅភូមិអន្លុងស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល មានប្រពន្ធនិងកូនស្រី៣នាក់ ស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមទាំងពូម្នាក់បើករថយន្តសាំយ៉ុងមួយគ្រឿង បើកពីត្បូងទៅជើង ដឹកបន្លែពេញខណៈមកដល់ចំណុចកើតហេតុខាងលើបានធ្លាក់ថ្នល់ទៅបុកសន្តិសុខកំពង់ដើរមុខរោងចក្របណ្ដាលឲ្យប៉ើង៣០ម៉ែត្រ ជ្រុលទៅបុកទម្លុះផ្ទះថ្មមួយល្វែងទៅជញ្ជាំងម្ខាងទៀតទៅមុខលែងរួច បណ្ដាលឲ្យសន្តិសុខស្លាប់កំប៉ែតដូចចេកចៀន។ ចំណែកអ្នកបើកបររថយន្ត នៅមិនទាន់មិនស្គាល់អត្តសញ្ញាណទេ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនិងព្រូម្នាក់ទៀតរកមិនទាន់ឃើញរថយន្តរងខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានកន្លែងកើតហេតុទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើរបាយការណ៍ប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=Bk6QXWw1kzE
មតិយោបល់