ព័ត៌មានជាតិ

អត់ដឹងរឿងអីសោះ ពូថៅហោះមករក!..

​កំពង់ស្ពឺ: លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥និង២០នាទី កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្ដិ៍រដ្ឋបាលត្រពាំងគង បានឃាត់ឈ្មោះ នុត អំ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពី ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនា ដោយបានយកពូថៅ កាប់ទៅលើឈ្មោះ មាស សំណាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា ចំក្បាល និងចំម្រាមដៃខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចមុខរោងចក្រសួនវ៉ាយសេវេន៣ កាលពីវេលាម៉ោង៤និង៣០នាទីនាថ្ងៃខែខាងលើ។

ហើយជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅពេទ្យឯកជនផ្សារព្រៃផ្ដៅ។
ករណីនេះជំនាញបានចុះស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់