ព័ត៌មានជាតិ

សាហាវខ្លាំង! រថយន្តកូរ៉េ ពន្លះហ៊ីយ៉ាន់ដាយយក្សពេញទំហឹង ក្រឡាប់ខ្ទេច១គ្រឿង និងបណ្តាលឲ្យមនុស្ស៣នាក់របួស!

​កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យភាគីរថយន្តម្ខាង ក្រឡាប់ផ្ងារជើង និងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខការ៉ាស់សាំងតេលា ផ្លូវលេខ៥ ចន្លោះគីឡូម៉ែត្រ ៧៩-៨០ ភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្វាយ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្ត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-6230 បើកបរដោយឈ្មោះ ឡី សុជា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង បើកបរពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ក៏រេចង្កូតទៅបុកនឹងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3B-2409 ដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់តែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណែករថយន្តទាំង២គ្រឿង ខ្ទេចទាំងសងខាងយ៉ាងដំណំ៕

មតិយោបល់