ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១២និង៣០នាទី យប់ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណ:ដែលម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិច ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ភី សេងហុង ភេទប្រុស អាយុ២២ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជេីងទៅត្បូង លុះដល់កន្លែងកើតហេតុខាងលើ ដោយបើកមិនប្រកាន់ស្តាំ ក៏ជ្រុលទៅបុកនឹងម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1B-0142 បើកបរដោយឈ្មោះ រ៉ន កែប ភេទប្រុស អាយុ២៤ឆ្នាំ ជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុកចំពីមុខពេញទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង៕

មតិយោបល់